សិលាចារឹក នៅវត្តព្រៃវែង បង្ហាញពីចំណាស់របស់រាជធានីភ្នំពេញ
ភ្នំពេញ: បន្ទាប់ពីមានស្ថានីយ៍បុរេប្រវត្តិសាស្ត្រជើងឯក នៅមានស្លាកស្នាមតឹកតាងដ៏វ័យចំណាស់ នៃរាជធានីភ្នំពេញជាច្រើនកន្លែងទៀត ជាពិសេស គឺផ្ទាំងសិលាចារឹក កា. លេខ ១០២៨ ស្ថិតក្នុង វត្តព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ត្រូវបានគេរកឃើញ ផ្ទាំងសិលាចារឹក សរសេរជាអក្សរខ្មែរបុរាណ មួយផ្ទាំង និងសិលាចារឹកអក្សសំស្ក្រឹតមួយផ្ទាំងទៀត ដែលមានវ័យចំណាស់ជិត ១៤០០ឆ្នាំ។
សិលាចារឹកនោះ ត្រូវបានគេចុះបញ្ជីលេខរៀង កា. ១០២៨ (K.1028) ដោយសាលាបារាំងចុងបូព៌ា ប្រទេសដ៏ល្បីល្បាញ សព្វថ្ងៃ ស្ថិតនៅវត្តឧណ្ណាលោម។
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ CEN បានទៅដល់ទីទួលបុរាណស្ថាន ដែលមានព្រះសង្ឃគង់នៅវត្តព្រៃវែង និងគណៈកម្មការវត្តបានអះអាងថា សិលាចារឹកនេះ ស្ថិតក្នុងវត្តព្រៃវែងដដែលទេ ព្រោះអីបន្តិចទៀត នឹងត្រូវបានអភិរក្សនៅនឹងកន្លែង មានបណ្ណាល័យថ្មីមួយឧបត្ថម្ភកសាង ដោយលោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការកសាងនោះ សព្វថ្ងៃ ដំណើរការបានប្រមាណ ៤០ ភាគរយ។
ប្រាសាទឥដ្ឋ នៅវត្តព្រៃវែង ស្ថិតនៅលើទីទួលខ្ពស់ត្រូវបានគេសាងសង់ព្រះវិហារ វត្តព្រៃវែង គ្របពីលើខឿនចាស់របស់ប្រាសាទ ធ្វើឱ្យយើងពុំអាចមើលដឹងថា មានប្រាសាទបុរាណនោះទេ។
នៅជុំវិញព្រះវិហារមានបំណែកថ្មស្រទាប់, ថ្មបាយក្រៀម និងថ្មភក់ ជាពិសេសនៅជាប់របងព្រះវិហារឈៀងខាងលិច មានទម្រស្នានតូនីបី ត្រូវគេដាក់ត្រួតលើគ្នាលាយឡំជាមួយបំណែកថ្មភក់ ថ្មស្រទាប់ និងថ្មបាយក្រៀម។
ក្រៅពីនោះគេពុំអាចឃើញក្បាច់ផ្តែរដ៏សំខាន់នោះទេ។ រីឯបារាយណ៍នៅពីខាងលិចជាប់របងវត្តវិញ ក៏ត្រូវបានរលប់បាត់អស់ទៅហើយដែរ។ តែសំណាងណាស់ ដែលប្រាសាទនេះ នៅមានសិលាចារឹកធ្វើឱ្យយើងបានដឹងពីទិន្នន័យព័ត៌មានខ្លះ។ នៅក្នុងបរិវេណវត្តមានដើមឈើធំៗ ហើយខ្ពស់ ដែលមានម្លប់ត្រឈឹងត្រឈៃយូរៗម្តង គេឮសម្លេងសត្វស្លាបយំលើដើមឈើខ្ពស់ល្វើយៗ៕