ជនជាតិ​​ជប៉ុន​យក​ប្រាក់​​​​ប្រហែល​​50លាន​​ផោន​ដែល​ប្រទះ​​​ឃើញ​​​​ក្នុង​តំបន់់​​​រងគ្រោះ​ពី​ស៊ូណាមី​​​ប្រគល់​​ដល់​​ជនរងគ្រោះ​​​

​ជនជាតិ​​​ជប៉ុន​​បង្ហាញ​​ភាព​​ស្មោះ​ត្រង់​​ដោយ​​ការ​​ប្រគល់​​ប្រាក់​​ដែល​ប្រទះឃើញ​​នៅ​ក្រោម​​​​គំនរ​បាក់​បែក​​ក្នុងទឹក​ប្រាក់​សរុប​ជាង​៥០​លាន​​ផោន​ ក្រោយ​​ពីកើត​​ហេតុ​រញ្ជួយ​​ដី​ និង​ស៊ូណាមី​ នៅភាគ​​​ខាង​កើត​ឆៀង​​ខាង​ជើង​​ប្រទេស ។​

​អស់​​រយៈពេល​ជាង​​៥ខែ​​ ចាប់​តាំងពី​​​គ្រោះ​​​​ឧប្បត្តិហេតុ​​វាយ​ប្រហារ​​ប្រទេស​ជប៉ុន​​កាលពី​​ថ្ងៃទី​​១១ មីនា កន្លងមក ​ជនរងគ្រោះ​​​បាន​ទទួល​​​ប្រាក់​​​ដែល​ប្រទះ​ឃើញ​ក្រោមគំនរ​​បាក់​​បែក​​​សរុប​​ជិត​៣០​លាន​​ផោន ។ ចំណែក​​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​​​និងមន្ត្រី​ជួយសង្គ្រោះ​​ក៏​បាន​យក​ទូដែក​ដែល​​​ប្រទះឃើញ​​​​នៅតាម​ឆ្នេរ​សមុទ្រ​មាន​ចំនួន​​ជាង​៥.៧០០​ទូ ប្រគល់​​​ដល់​សមត្ថកិច្ច​ប៉ូលិស​​​ក្នុងតំបន់​ ។
អាជ្ញាធរ​​ប្រទះ​ឃើញ​​ប្រាក់​សុទ្ធ​ចំនួន​​២០​លាន​​ផោន​​ទៀត​នៅក្នុង​ទូដែក​ដោយ​មាន​​ទូ​ដែក​​​មួយ​រក្សាទុក​ប្រាក់​​នៅ​ខាង​ក្នុង​ដល់​ទៅ ៦០០.០០០​​ផោន និង​មាន​​ទូ​ជា​​ច្រើន​ទៀត ផ្ទុក​ដោយ​មាស​ វត្ថុ​បុរាណ​​ និង​វត្ថុ​​មាន​តម្លៃ​​ផ្សេងៗ​ទៀត ។​
ទីភ្នាក់​ងារ​​ប៉ូលិស​​ជប៉ុន ថ្លែង​ថា ប្រាក់​​ស្ទើរ​តែ​ទាំងអស់​ ដែលគេ​រកឃើញ​​នៅ​ក្នុងតំបន់​​គ្រោះវិបត្តិ​បានយកទៅ​ប្រគល់​​ជូន​ម្ចាស់​​រួចរាល់​ហើយ ។ គួរបញ្ជាក់​ថា ជនជាតិ​​ជប៉ុន​​ភាគ​​ច្រើន​​​បាន​រក្សា​ទុក​​ប័ណ្ណ​​ឥណទាន​​​របស់​​ធនាគារ​​​ និង​ប្លង់​ដី​​​ ដោយ​បញ្ជាក់​​​ពីឈ្មោះ​​​និង​អាសយដ្ឋាន​​​ នៅក្នុង​ទូសុវត្ថិភាព​​ និង​មានប្រជាជនមួយ​ចំនួន​យកទូដែក​​ឬទូសុវត្ថិភាព​​​​​ផ្ញើ​​នឹង​​សមត្ថ​កិច្ច​​ប៉ូលិស​​ ព្រោះ​​គ្មាន​​កន្លែង​​គ្រប់​គ្រាន់​ និង​​​សុវត្ថិភាព​​​សម្រាប់​​​រក្សាទុក​ ។​
លោក​​កូអេស៊ូ សាអ៊ីគី មេប៉ូលិស​​​នៅ​​​ក្នុង​ខេត្ត​​មីយ៉ាមី ថ្លែង​បញ្ជាក់​​​ថា «​​​មាន​ទូសុវត្ថិភាព​​ ត្រូវ​បាន​​បញ្ជូន​​​​មក​ស្ថានីយ​ប៉ូលិស​​ ​រៀង​រាល់​​សប្តាហ៍​ ។ បើ​​ទូដែក​រសាត់​អណ្តែតវាអាច​​ត្រូវ​​ខូចខាត​ ប៉ុន្តែ​​យើងត្រូវ​គិត​ទុក​ថា​ ម្ចាស់​​​នៅ​មាន​ជីវិត​រស់​នៅ​ និង​​តាម​ស្វែង​​រក​នៅគ្រប់​ទី​កន្លែង​​» ។​
​លោក​​រីវវជីអ៊ីតូ សាស្ត្រាចារ្យ​ក្នុង​មហា​វិទ្យា​​ល័យ​យ៉ូកូហាម៉ា បាន​ថ្លែង​​ឱ្យ​ដឹងពី​ការ​​​យក​ទូដែក​​​ ឬទូសុវត្ថិភាព​​ទៅ​ស្ថានីយ​ប៉ូលិស​ថា «​​ការ​​​ប្រគល់​​ប្រាក់​​មហា​​សាល​ដល់​​ទៅ​​៥០​​លាន​ផោន​​ ទៅម្ចាស់​​វិញ​បង្ហាញ​ឱ្យ​ឃើញ​ពីមនុស្ស​ធម៌​របស់​ជនជាតិ​​ជប៉ុន» ៕

Popular Posts