ទំពាស្ករកៅស៊ូមិនដុសធ្មេញប្រយ័ត្នពុកធ្មេញ
ស្ករកៅស៊ូមានជាតិជីអង្កាមជួយបន្ថយអាការៈសៀតពោះ បើមានការទំពាស្ករកៅស៊ូបន្ទាប់ពីការទទួលទានអាហាររួច និងជួយបន្ថយជាតិអាស៊ីដច្រាលឡើងបាន។ ស្ករកៅស៊ូដែលជួយឲ្យសុខភាពធ្មេញល្អ គឺស្ករកៅស៊ូប្រភេទធម្មជាតិគ្មានជាតិស្ករ។
ការទំពាស្ករកៅស៊ូជាប្រចាំជួយបន្ថយអាការៈពុកធ្មេញបាន ព្រោះស្ករកៅស៊ូជួយទៅទាញយកកម្ទេចអាហារចេញមក។ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើទំពាស្ករកៅស៊ូមុនពេលចូលគេងដោយមិនបានដុសសម្អាតធ្មេញអាចប្រឈមនឹងការពុកធ្មេញបាន៕