ថ្នាំបុរាណមានសមត្តភាពទប់ស្កាត់ជំងឺផ្តាសាយ
មួយរយៈនេះអាកាសធាតុ ហាត់ដូចជាប្រែប្រួលញឹកញាប់ ទើបជាឱកាសមួយអាចធ្វើឲ្យកើតមានជំងឺនេះបានយ៉ាងងាយបំផុត។ ដូច្នេះអ្វីដែលគួរយកចិត្តទុកដាក់បំផុតនោះ គឺបញ្ហាសុខភាពប្រចាំថ្ងៃ។
ក៏ប៉ុន្តែក្រៅពីការយកចិត្តទុកដាក់ថែទាំសុខភាពហើយនោះការទទួលទានអាហារមានគុណភាពជាឱសថបុរាណ ក៏អាចជួយការពាររោគផ្តាសាយបានដូចគ្នា។ ថ្នាំបុរាណទប់ស្កាត់រោគផ្តាសាយដែលយើងអាចយកមកទទួលទានបានយ៉ាងងាយ និងទទួលបានលទ្ធផលល្អបំផុតមានបីប្រភេទដូចជា។
១- ខ្ញី: ខ្ញីផ្តល់នូវរសជាតិហឹរ ព្រោះក្នុងនោះមានសារជាតិម្យ៉ាងឈ្មោះ ជឺនជឹរ៉ល និងសូកាអូលដែលជួយកាត់បន្ថយអាការៈផ្តាសាយធម្មតា និងផ្តាសាយធំ ដែលអាចទទួលទានខ្ញីទាំងនៅស្រស់ ឬចម្អិនក៏ទទួលបានប្រសិទ្ធភាពល្អដូចគ្នា។
២- ផ្លែកន្ទួតព្រែ: វាមានវីតាមីន C ខ្ពស់រហូតដល់ទៅ ២៧៦មីល្លីក្រាម ក្នុងទំងន់ ១០០ក្រាម។ វាជួយការពាររោគផ្តាសាយ និងជួយកាត់ទម្លាក់ស្លេស្មបាយ៉ាងល្អបំផុត។
៣- ម្ទេស: ជាផ្លែរុក្ខជាតិមានរសជាតិហឺរសម្បូរទៅដោយវីតាមីន C ជួយឲ្យប្រព័ន្ធដក់ដង្ហើមស្រឡះល្អ និងជួយព្យាបាលអាការៈរុំារ៉ៃនៃប្រព័ន្ធដកដង្ហើមបាន។ ក្រោយពីបានដឹងបែបនេះហើយគួរស្វែងរកឱសថបុរាណប្រភេទនេះទទួលទានឲ្យបានច្រើន ដើម្បីទប់ស្កាត់រោគផ្តាសាយក្នុងពេលអាកាសធាតុកំពុងប្រែប្រួលបែបនេះ៕