វីតាមីន B ជួយបំបាត់អាការៈខុសប្រក្រតីមុនពេលមានរដូវ
តាមការសិក្សាមួយរបស់សាកលវិទ្យាល័យ ម៉ាសសាឈូសេតស៍ (University of Masshchnselles) សហរដ្ឋអាមេរិកបានឲ្យដឹងថា វីតាមីន B ជាពិសេសវីតាមីន B1 ឬធីអាមីន (Thiamine) និងវីតាមីន B2 ឬរីបូហ្វ្លាវីន (Ribotlavin) អាចជួយកម្ចាត់អាការៈខុសប្រក្រតីនានាមុនពេលមានរដូវ (PMS) បាន។
អ្នកជំនាញបានណែនាំឲ្យទទួលទានអាហារ ដែលមានវីតាមីន B ទាំងពីរប្រភេទនេះឲ្យបាន ១.១មីល្លីក្រាម ក្នុងមួយថ្ងៃដើម្បីបំពេញតម្រូវការរាងកាយ។ ប៉ុន្តែបើអ្នកចង់បំបាត់អាការៈ (PMS) អ្នកគួរទទួលទានឲ្យបានច្រើនជាងនេះដូចជាវីតាមីន B1 ពីគ្រាប់សណ្តែកស្ងួតឲ្យបាន ៣/៤ ពែង ឬសាច់ក្រហមប្រហែល ១០០ក្រាម និងវីតាមីន B2 ដែលភាគច្រើនមាននៅក្នុងថ្លើមគោ ប្រែល ១០០ក្រាមជាដើម។
ក្រៅពីនេះអាហារផ្សេងៗទៀត ក៏ជាប្រភពវីតាមីន B1និង B2 ផងដែរដូចជាសាច់សត្វ តៅហ៊ូ សណ្តែក ល្ង ខ្ទឹម ទឹកដោះគោ ស៊ុតផ្នែកក្រហម ថ្លើម និងបន្លែបៃតង៕