Strategy to make feel free(វិធីសាស្ត្រ​បើក​ចិត្ត​ឱ្យ​ទូលាយ​)))000000000

ការបើក​​ចិត្តឱ្យ​​ទូលាយ​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់ជីវិត​​មនុស្ស​ដោយ​នឹក​ស្មាន​មិន​ដល់​ ។ នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​​​នរណា​ម្នាក់​ដោយ​មិន​ព្យាយាម​ធ្វើ​ការ​វិនិច្ឆ័យ​ ឬ​រិះគន់​ពួកគេ​ នោះ​វា​នឹង​​អាច​ជួយ​លោក​អ្នក​បង្កើន​នូវ​ការ​អត់​ធ្មត់​ និង​អាធ្យាស្រ័យ​ ហើយ​អាច​ជួយ​ជំរុញ​​​ខ្លួន​លោក​អ្នក​ឱ្យ​មាន​​ចិត្ត​ទូលាយ​ ។

ខាង​ក្រោម​នេះគឺ​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​បើក​ចិត្ត​លោក​អ្នក​ឱ្យ​ទូលាយ​ ។ ​

វិធីសាស្ត្រទី​១ ៖ លោក​អ្នកគួរ​តែទៅ​ទស្សនា​សារមន្ទីរ​ ឬ​​មជ្ឈមណ្ឌល​វប្បធម៌​ពី​ព្រោះ​​ទីនោះ​គឺ​ជា​ទី​កន្លែង​ដែល​អាចផ្តល់​ឱ្យ​លោក​អ្នក​នូវ​អារម្មណ៍​ស្ងប់​ ។

វិធីសាស្ត្រទី​២ ៖ លោក​អ្នក​គួរ​តែ​ព្យាយាម​សាក​ល្បង​ញ៉ាំ​អាហារ​ថ្មី​ៗ​ដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ញ៉ាំ​ ។ ការ​ធ្វើ​បែប​នេះ​​អាច​ផ្តល់​ឱ្យ​លោក​អ្នក​នូវ​រសជាតិ​អាហារ​ថ្មី​ៗ​ និង​ថែម​ទាំង​ជួយ​លោក​អ្នក​ស្វែង​យល់​ថា​ នៅ​លើ​លោក​នេះ​នៅ​មាន​អ្វី​ៗ​ជា​ច្រើន​ដែលលោក​អ្នក​មិន​ទាន់​ស្គាល់​ដែល​ជា​ហេតុ​​តំរូវ​ឱ្យ​លោក​អ្នក​បើក​ចិត្ត​ឱ្យ​ទូលំទូលាយ​ ។

វិធីសាស្ត្រទី​៣ ៖ ​​​​លោក​អ្នក​គួរ​តែ​ធ្វើ​ដំណើរ​កំសាន្ត​ ចូល​រួម​នៅ​ក្នុង​សកម្មភាព​​សង្គម​ និង​រាប់​អាន​ជាមួយ​​​មនុស្ស​ម្នា​ផ្សេង​ៗ​ឱ្យ​បាន​កាន់​តែ​ច្រើន​ ។ ការ​​ដើរ​លេង​កំសាន្ត​ និង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​អាច​ផ្តល់ឱ្យ​​​លោក​អ្នក​​នូវ​ចំណេះ​ផ្សេង​ៗ​ដែល​លោក​អ្នក​​មិន​ធ្លាប់​បាន​ដឹង​កន្លង​មក ​។

វិធីសាស្ត្រ​ទី​៤ ៖ លោក​អ្នក​គួរ​តែ​ចំនាយ​ពេល​ដើម្បី​ធ្វើ​ការ​សម្មាធិ​ ។ ការ​ធ្វើ​សម្មាធិ​​​អាច​ជួយ​ឱ្យ​សុខភាព​ល្អ​ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អារម្មណ៍​​​ស្ងប់​ដែល​ជា​ចំនុច​ចាំ​បាច់​ក្នុង​ការ​​រក្សា​បាន​នូវ​ចិត្ត​ទូលាយ​ ៕

ថានិច​

Popular Posts