សៀវភៅ​របៀប​ប្រើ Ms Word 2010 និពន្ធ​ដោយ​បុរស​វ័យ​៨៦ឆ្នាំ​



បុរស​វ័យ​៨៦ឆ្នាំ​​មួយ​រូប​បាន​ធ្វើ​ឱ្យ​កម្មវិធី​ប្រើប្រាស់​សម្រាប់​ការិយាល័យ Microsoft Word 2010 មាន​លក្ខណៈ​កាន់តែ​ងាយ​ស្រួល​ប្រើ ។

លោក Bob Ginsberg ជា​អតី​ត​នាយ​ទាហ៊ាន​​របស់​សហរដ្ឋ​អាមេរិកនៅពេល​លោក​ស្ថិត​ក្នុង​វ័យ១៩​ឆ្នាំ​ ។ នៅក្នុង​វ័យ៣៨​ឆ្នាំ​ ​លោក​បាន​ក្លាយ​ជា​អ្នក​វិទ្យា​សាស្ត្រ​ជាន់​ខ្ពស់​នៅ​​ក្រុម​ហ៊ុន Hughes Aircraft ហើយ​លោក​បាន​ជួយ​​បង្កើត​ឲ្យ​មាន​កែវ​ភ្នែក​ម៉ាស៊ីន​ថត​មួយ​​មាន​​លក្ខណៈ​ឥត​ខ្ចោះ​​​​ដែល​យាន​អវកាស Surveyor យក​វា​ទៅ​​ថត​យក​រូប​ភាព​ពិត​នៅ​ភព​ព្រះច័ន្ទ​មុន​ពេល​ដែល​អវកាសយាន​និក​បាន​ទៅ​ដល់​​ទី​នោះ ។​

សព្វ​ថ្ងៃ​ ​លោក Bob Ginsberg គឺ​ជា​អ្នក​និពន្ធ​សៀវ​ភៅ​ដែល​ទាក់​ទង​នឹង​គន្លឹះ​ ​វិធី និង​​បច្ចេក​ទេស​​ក្នុង​ការ​ប្រើប្រាស់​អ្វី​មួយ​ ។ សៀវភៅ​របស់​លោក​ទទួល​បាន​ការ​​និយម​​ចូលចិត្ត ហើយ​​ងាយ​ស្រួល​អាន ​​។​

សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា "Word 2010 Made Easy" គឺ​ជា​សៀវ​ភៅ​ចុង​ក្រោយ​​របស់​លោក​​ ។ សៀវ​ភៅ​​នេះ​បាន​​ដាក់​បង្ហាញ​ និង​ដាក់​លក់​នៅ​លើ​គេហទំព័រ Word2010MadeEasy.com​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សៀវ​ភៅ​នេះ​ត្រូវ​បាន​ដាក់​លក់​​នៅ​លើ​គេហទំព័រ​លក់​​ទំនិញ​ដ៏ធំ​ដែល​មាន​ឈ្មោះ​ថា Amazone.com ផង​ដែរ​ ។

អស់​រយៈ​ពេល​ប្រមាណ​ជា​១៤​ឆ្នាំ​កន្លង​មក​ លោក Bob Ginsberg បាន​ប្រើ​ប្រាស់​ Ms Word ជំនាន់​មុន​​ ។ លោក​បាន​អាន​សៀវ​ភៅ​ជាច្រើន​ដែល​ទាក់ទង​នឹង​កម្មវិធី Ms Word ហើយ​វា​ហាក់​បី​ដូច​ជា​​សៀវភៅ​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ដោយ​​អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់​ផ្នែក​បច្ចេក​វិទ្យា​​ដើម្បី​ឱ្យ​អ្នកមាន​ចំណេះ​ដឹង​ខ្ពស់​ផ្នែក​បច្ចេក​វិទ្យា​​​អាន​ ។ ដោយ​យល់​ឃើញ​ដូច្នេះ លោក​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​សរសេរ​សៀវភៅ​ដំបូង​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា BREAK’N WINDOWS ។
លោក Bob Ginsberg
បន្ទាប់​ពី​លោក Bob Ginsberg ទទួល​បាន​កុំ​ព្យូទ័រ​ថ្មី​រួច​មក លោក​បាន​ស្វែង​យល់​ភាព​ខុសប្លែក​គ្នា​​យ៉ាង​ច្រើន​នៅ​ក្នុង Ms Word 2010 ។ លោក​មិន​ត្រឹម​តែ​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ការ​ស្វែង​យល់​ពី​កម្មវិធី​ថ្មី​នេះ​នោះ​ទេ​ ប៉ុន្តែ​លោក​ថែម​ទាំង​សរសេរ​សៀវភៅ​ថ្មី​មួយ​ជាមួយ​របៀប​សរសេរ​ផ្ទាល់​ខ្លួន​របស់​​លោក​ដែល​បង្ហាញ​ពី​របៀប​ប្រើ​យ៉ាង​ច្បាស់​លាស់ និង​ងាយ​យល់ ហើយ​លោក​បាន​បន្ថែម​រូបភាព និង​គំនូស​បង្ហាញ​ធំៗ​ដើម្បី​ឱ្យ​វា​មាន​ភាព​កាន់តែ​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​តាម ។

លោក​បាន​ស្នើរ​ឱ្យ​មនុស្ស​ជាច្រើន​ពិនិត្យ​មើល​សៀវភៅ​របស់​លោក ហើយ​សៀវភៅ​នេះ​ត្រូវ​បាន​កោត​សរសើរ​អំពី​ការ​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ ។ លោក Bob Ginsberg ចង់​ឱ្យ​កម្មវិធី Microsoft Word ជំនាន់​ថ្មី​មាន​លក្ខណៈ​កាន់តែ​ងាយ​ស្រួល​ដល់​ប្រើប្រាស់​ជាង Word 2010 ៕

Popular Posts