អាជ្ញាធរខេត្ដត្បូងឃ្មុំ តាមចាប់ ជនសង្ស័យសម្លាប់ប្រពន្ធ និងកូនដើម
ភ្នំពេញ ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ កំពុងតាមចាប់ជនសង្ស័យម្នាក់ ដែលបានសម្លាប់ប្រពន្ធ និងកូនដើម ចំនួន០២នាក់។ អាជ្ញាធរបញ្ជាក់ថា បើទោះជាជនសង្ស័យរូបនោះកំពុងលាក់ខ្លួន នៅទីណាក៏ដោយ ក៏អាជ្ញាធរ ត្រូវចាប់ជនល្មើសរូបនោះមកផ្ដន្ទាទោសឲ្យបាន។ ជុំវិញអំពើឃាតកម្មនេះ អង្គការសង្គមស៊ីវិល ទទូចឲ្យមានការចូលរួមពីពលរដ្ឋគ្រប់រូប ដើម្បីបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ហើយត្រូវចូលរួមការពារស្ដ្រី និងកុមារ។
សូមស្ដាប់សេចក្ដីរាយការណ៍ពីលោក លៀ ស៊ីណា ៖
Audio Player
00:00
00:00
Use Up/Down Arrow keys to increase or decrease volume.
ជនរងគ្រោះ នេះជាហេតុការណ៍ដ៏សែនរន្ធត់ ម្ដាយ និងកូនប្រុស វ័យជំទង់ចំនួនពីរនាក់ ត្រូវបានសម្លាប់យ៉ាងស្ងៀមស្ងាត់ និងឃោរឃៅ កាលពីរំលងអាធ្រាត្រថ្ងៃទី៣១ ខែមីនា ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្ដត្បូងឃ្មុំ។ យោងតាមសមត្ថកិច្ចក្នុងស្រុកត្បូងឃ្មុំ ដែលបានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រី នៅថ្ងៃទី០២ ខែមេសា នេះ បានបញ្ជាក់ថា ជងសង្ស័យមានឈ្មោះថា ប្រាំង ផូ អាយុជិត ៥០ឆ្នាំ មានស្រុកកំណើតនៅខេត្ដស្វាយរៀង ត្រូវជាប្ដីក្រោយរបស់អ្នកស្រី ឃាន សុខលាន អាយុជាង ៤០ឆ្នាំ រស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។ សមត្ថកិច្ចបន្ដថា អ្នកជិតខាងបានឃើញប្ដី ប្រពន្ធ ទាំងពីរនោះ ឈ្លោះប្រកែកគ្នានៅម៉ោងប្រហែល ០៨ យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ក្រោយមានទំនាស់ពាក្យសម្ដីមួយសន្ទុះ ពួកគេទាំងពីរនាក់ ក៏បានឡើងទៅលើផ្ទះ។ អ្នកជិតខាងគិតថា ទំនងពួកគេទាំងពីរនាក់ស្រុះស្រួលគ្នាវិញទើបនាំគ្នាចូលសម្រាក។ អាជ្ញាធរ ៖«នៅមុនពេលកើតហេតុហ្នឹង អ្នកជិតខាងហ្នឹង គាត់បានឃើញប្ដី ប្រពន្ធហ្នឹងដេកអង្រឹងហើយឈ្លោះគ្នា ប្រកែកគ្នា អាហ្នឹងរយៈពេលប្រហែលម៉ោង ០៨ ឬ ០៨ កន្លះហ្នឹង ហើយដល់យប់ទៅប្រហែលជាម៉ោង ១០ហ្នឹង ឃើញបិទភ្លើងក៏ស្ងាត់មាត់ទៅ»។ អាជ្ញាធរស្រុកត្បូងឃ្មុំ បន្ដទៀតថា ជនសង្ស័យបានធ្វើសកម្មភាព ដោយយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ជាប្រពន្ធ និងកូនដើម ចំកញ្ចឹងក ខណៈពួកគេកំពុងដេកលក់។ អាជ្ញាធរ ៖«ជនរងគ្រោះ សុទ្ធតែដេកលក់ហ្មងហ្នឹង កាប់ក អ្នកខ្លះចង់ដាច់។ កាប់អាកូនប្រុស ដែលជាកូនដើមហ្នឹង អាយុ ១១ឆ្នាំហ្នឹងកាប់ ១កាំបិតហ្នឹងងាប់ដោយគ្មានដឹងខ្លួនទេតាមមើល។ ដល់អាបង អាយុ ១៧ឆ្នាំហ្នឹងកាប់២កាំបិត ក ១កាំបិត កណ្ដាលក្បាលពុះខាងលើ ១កាំបិត ហើយដល់ប្រពន្ធហ្នឹង ១កាំបិត ដែរ ចង់កំបុតកដែរហ្នឹង»។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺជនសង្ស័យ រូបនេះ បានរត់គេចខ្លួនតាំងពីម៉ោង ០៣ជិតភ្លឺថ្ងៃទី០១ ខែមេសា មក ម្លេះ។ តែយ៉ាងណាអាជ្ញាធរស្រុកត្បូងឃ្មុំ បានអះអាងថា បើទោះជាជនសង្ស័យរូបនោះរត់គេខ្លួនទៅដល់ណាក៏ដោយ ក៏សមត្ថកិច្ច នឹងតាមរកដើម្បីយកមកផ្ដន្ទាទោសឲ្យបាន។ ទន្ទឹមនឹងការអះអាងដូចនេះ អាជ្ញាធរ ក៏សំណូមពរឲ្យពលរដ្ឋ ត្រូវពិនិត្យមើលសាវតារ មនុស្សដែលមកពីឆ្ងាយឲ្យបានច្បាស់លាស់ មុនពេលព្រមស្រឡាញ់ ឬក៏រួមរស់ជាមួយគ្នា និងមួយវិញទៀត អាជ្ញាធរស្នើឲ្យមានការដោះស្រាយរាល់ទំនាស់ រវាងប្ដីប្រពន្ធ ដោយសន្ដិវិធី ឬក៏ប្ដឹងទៅតុលាការ ដើម្បីសុំលែងលះ ជាជាងការកាត់ទោសទៅតាមកំហឹងបែបនេះ។ អាជ្ញាធរ ៖«បាទយើងចង់អញ្ចឹង (កុំប្រើហិង្សាដោះស្រាយបញ្ហា) ហើយម៉េចម៉ា យើងទំនាស់ប្ដី ប្រពន្ធមិនត្រូវគ្នាហ្នឹង សុំឲ្យទៅប្ដឹងតុលាការ ផ្ដាច់ចំណងអាពាហ៍ពិពាហ៍គ្នាទៅ កុំផ្ដន្ទាគ្នា កាត់ទោសដោយខ្លួនឯងអញ្ចឹង»។ ករណីឃាតកម្ម បានកើតឡើងជាអន្លើ ហើយជនរងគ្រោះគឺជាស្ដ្រី និងកុមារ ដែលបញ្ហាទាំងអស់នេះ អង្គការសង្គមស៊ីវិល ដែលធ្វើការងារ ការពារសិទ្ធិមនុស្សនៅកម្ពុជា មានក្ដីព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពនៅក្នុងសង្គមសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺស្ដ្រី។ លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រូបភាពហិង្សានៅតែកើតមាន ហើយវាបានបង្ហាញរូបភាពកាន់តែធ្ងន់ធ្ងរ និងអមនុស្សធម៌កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្ដថា ប្រសិនបើករណីបែបនេះកើតកាន់តែច្រើន វានឹងធ្វើគេមើលឃើញថា សីលធម៌ក្នុងសង្គមខ្មែរបានធ្លាក់ចុះ និងជាទីដែលគួរឲ្យព្រួយបារម្ភក្នុងសង្គម។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការ លីកាដូ ទទូចសុំឲ្យប្រជាពលរដ្ឋគ្រប់រូប បញ្ឈប់ផ្នត់គំនិតដែលគិតថា អំពើហិង្សាជារឿងផ្ទៃក្នុងគ្រួសាររបស់គេបន្ដទៀត។ លោក អំ សំអាត បន្ថែមថា ពលរដ្ឋគ្រប់រូបមានតួនាទីក្នុងការចូលរួមទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើពលរដ្ឋក្នុងសហគមន៍មិនចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ទេ នោះអំពើហិង្សា ដែលឈានទៅដល់ការកាប់សម្លាប់បែបនេះ នឹងនៅតែកើតមានបន្ដទៀត។ លោក អំ សំអាត ៖«បើយើងទាំងអស់គ្នាមិនចូលរួមទេ នោះអំពើហិង្សា ឬគេហៅថា អំពើនៃការប្រើប្រាស់អំពើហិង្សាឈានទៅដល់ការសម្លាប់នេះវាកាន់តែបន្ដធ្ងន់ធ្ងរទៅ»។ លើសពីនេះលោក អំ សំអាត ក៏សំណូមពរដល់អាជ្ញាធរទាំងអស់ ឲ្យបង្កើនការយកចិត្ដទុកក្នុងការ ការពារជនរងគ្រោះ នៅពេលមានបណ្ដឹងណាមួយទាក់ទងនិងការប្រើប្រាស់អំពើហិង្សា ហើយជាពិសេស គឺត្រូវចាប់ជនល្មើសឲ្យបានដើម្បីយកមកផ្ដន្ទាទោស ទុកជាការព្រមានដល់ជនដទៃទៀត។ សូមជម្រាបថា យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាតិកាទី២ ការប៉ះពាល់ដល់អាយុជីវិតមនុស្ស ជំពូកទី១ ការប៉ះពាល់ដល់ជីវិតមនុស្ស ផ្នែកទី១ ការប៉ះពាល់ដោយចេតនាដល់ជីវិតមនុស្ស មាត្រា ២០០ គឺជាបទឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕