រដ្ឋផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃសម្រាប់អ្នកធ្វើដំណើរ៧ខេត្តក្នុងឱកាសបុណ្យចូលឆ្នាំ

៥-កុម្ភៈ-២០១៤៖ អ្នកដំណើរដើរឆ្លងកាត់រថយន្តក្រុង។
មេដឹកនាំរបបក្រុងភ្នំពេញប្រកាសដាក់ឱ្យដំណើរការ
នូវសេវារថយន្តក្រុងឥតគិតថ្លៃសម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១
និងលេខ ៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ
បន្ថែមការលើការជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃក្នុងរាជធានីភ្នំពេញ។
អ្នកឃ្លាំមើលបញ្ហាសង្គមសាទរចំពោះការសម្រេចនេះ ប៉ុន្តែស្នើឱ្យមានវិធានការជាក់លាក់បន្ថែមទៀតចំពោះក្រុមហ៊ុនដឹកអ្នកដំណើរណា ដែលដំឡើងថ្លៃហួសហេតុ នៅក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ។
ប្រធានអង្គការគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការយករថយន្តក្រុងរបស់រដ្ឋទៅដឹកអ្នកដំណើរដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យទានសំខាន់ៗនោះ គឺជារឿងដ៏ល្អ ព្រោះក្រុមហ៊ុនដឹកជញ្ជូនឯកជន តែងតែដំឡើងថ្លៃខ្ពស់កប់ពពក ធ្វើឱ្យពលរដ្ឋខ្មែរអ្នកធ្វើដំណើរភាគច្រើនដែលមានជីវភាពមិនសូវធូរធារស្រាប់ នាំគ្នាត្អូញត្អែរអំពីបញ្ហានេះ។ «»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសជួបជាមួយក្រុមគ្រូ-បង្រៀន និងមន្ត្រីអប់រំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ មេសា បានប្រកាសថា ចាប់ពីថ្ងៃទី១២ ដល់ទី១៨ ខែមេសា ខាងមុខ ប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយឥតគិតថ្លៃក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្ដាខេត្តតាមផ្លូវជាតិលេខ ១ និងលេខ៥។ លោក ហ៊ុន សែន ថ្លែងថា ការធ្វើបែបនេះដើម្បីកុំឱ្យក្រុមហ៊ុនដឹកជញ្ជូនឯកជនដំឡើងថ្លៃ។
អ្នកឃ្លាំមើលបញ្ហាសង្គមលោក សន ជ័យ ថ្លែងថា រដ្ឋាភិបាលគួរធ្វើបែបនេះឱ្យបានរាល់ឆ្នាំ មិនមែនធ្វើតែឆ្នាំនេះ ដែលជាឆ្នាំបោះឆ្នោតដើម្បីទាក់ទាញយកប្រជាប្រិយភាពនោះទេ ហើយមិនគួរធ្វើចំពោះតែអ្នកដំណើរលើផ្លូវជាតិលេខ ១ និងលេខ ៥ ដែរ គឺគួរតែធ្វើឱ្យបានច្រើនផ្លូវជាងនេះ។ ម្យ៉ាងវិញទៀត លោកទទូចឱ្យអាជ្ញាធរត្រូវតែចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះក្រុមហ៊ុនដឹកជញ្ជូនឯកជនណា ដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយនៅតែដំឡើងថ្លៃខ្ពស់ក្នុងឱកាសពិធីបុណ្យសំខាន់ៗដដែលនោះ។
ឡានក្រុងសាធារណៈដែលសាលារាជធានីភ្នំពេញត្រៀមសម្រាប់ដឹកពលរដ្ឋក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនោះ មានចំនួន ៦០ គ្រឿង និងមានដាក់ផ្លាកសញ្ញាថា រាជធានីភ្នំពេញ។
ទីតាំងសម្រាប់ពលរដ្ឋដែលចង់ជិះរថយន្តក្រុងដោយឥតគិតថ្លៃតាមបណ្ដោយផ្លូវជាតិលេខ ១ គឺនៅផ្លូវ ៦០ម៉ែត្រ ក្បែរក្រុមហ៊ុនឡានម៉ែកសឺដេស (ម្ដុំចាក់អង្រែ) ចំណែកពលរដ្ឋដែលចង់ធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ដោយឥតគិតថ្លៃវិញ គឺត្រូវឡើងជិះរថយន្តនៅម្ដុំអូឌឹមនៃផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ៥ ឬក៏អាចឡើងជិះរថយន្តនៅចំណុចទីលានប្រជាធិបតេយ្យថ្មីផ្លូវជាតិលេខ ៥។
ខេត្តដែលនៅតាមដងផ្លូវជាតិលេខ ១ រួមមានខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង ចំណែកខេត្តដែលនៅតាមដងផ្លូវជាតិលេខ ៥ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕