វីវរហើយ ! ឧកញ៉ាបណ្ឌិតពាក់ផ្កាយម្នាក់ធ្វើឲ្យចៅសង្កាត់ស្ទឹងមានជ័យទី២ «វិលមុខ» រឿងប្រថាប់ត្រានៅលើលិខិតផ្ទេរសិទ្ធិរបស់អ្នកជំនួញជនជាតិចិន
ប្រភពព័ត៌មានច្បាស់ការណ៍ស្និទ្ធនឹងសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា
កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨កន្លងទៅថ្មីៗ លោក ទូច សំអុល
អាយុ៦២ឆ្នាំ ចៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
និងជាសាក្សីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១០៤២ ចុះថ្ងៃទី១៦ ខែកុម្ភៈ
ឆ្នាំ២០១៨របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
បានប្រកាសនៅចំពោះមុខស្ថាប័នតុលាការថា ធ្វើការបដិសេធចោលនូវហត្ថលេខា
និងត្រាបញ្ជាក់របស់ខ្លួននៅលើលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី១៧ ខែមករា
ឆ្នាំ២០១៨ រវាងឈ្មោះ Wong Hon Ming ជាជនជាតិចិន និងជានាយកក្រុមហ៊ុន
SL Garment Processing (Cambodia) Ltd. ជាមួយឈ្មោះ លឹម ឆខាយ ។
មូលហេតុដែលនាំឲ្យលោក
ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ប្រកាសបដិសេធចោលនូវហត្ថលេខា
និងត្រារបស់ខ្លួនដែលបញ្ជាក់នូវលើលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី១៧
ខែមករា ឆ្នាំ២០១៨រវាងឈ្មោះ Wong Hon Ming និងឈ្មោះ លឹម ឆខាយ
ជាអក្សរខ្មែរ និងអក្សរបរទេស គឺដោយសារលោកចៅសង្កាត់រូបនេះយល់ឃើញថា
ជាលិខិតផ្ទេរសិទ្ធិមានផ្តិតស្នាមម្រាមដៃ
និងចុះហត្ថលេខារួចជាស្រេចមិនធ្វើនៅចំពោះមុខចៅសង្កាត់ទេ
ហើយឯកសារត្រូវបានរៀបចំដោយលោកឧកញ៉ា លឹម ឆខាយ ទាំងស្រុង
ព្រមទាំងយល់ឃើញទៀតថា លោកឧកញ៉ា លឹម ឆខាយ
ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យផងដែរ
ទើបលោកព្រមចុះហត្ថលេខា និងប្រថាប់ត្រានាពេលនោះ (Sic!) ។
កាលពីថ្ងៃទី១៧
ខែមករា ឆ្នាំ២០១៨ លោកឧកញ៉ា លឹម ឆខាយ
បានតាក់តែងលិខិតផ្ទេរសិទ្ធិមួយច្បាប់រវាងឈ្មោះ Wong Hon Ming
នាយកក្រុមហ៊ុន SL Garment Processing (Cambodia) Ltd.
(ជាអ្នកប្រគល់សិទ្ធិ) និងខ្លួនឯង (ជាអ្នកទទួលសិទ្ធិ)
ធ្វើជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន SL Garment Processing
(Cambodia) Ltd. ដើម្បីឲ្យចៅសង្កាត់ស្ទឹងមានជ័យទី២បញ្ជាក់ថា
«បានផ្តិតស្នាមមេដៃស្តាំ
និងចុះហត្ថលេខានៅចំពោះមុខចៅសង្កាត់ពិតប្រាកដមែន» ។
លោកឧកញ៉ា លឹម ឆខាយ អតីតជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិម្នាក់ អត្តលេខ០១៥៣០២ និងមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ហើយទើបត្រូវបានផ្ទេរក្របខ័ណ្ឌមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ ដោយអនុក្រឹត្យលេខ១៣២៣អនក្រ.តត ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ លោកឧកញ៉ា លឹម ឆខាយ ធ្លាប់បង្ករឿងអាស្រូវដកកាំភ្លើងខ្លីវាយក្បាលសន្តិសុខរោងចក្រ SL Garment Processing (Cambodia) Ltd. បណ្តាលឲ្យសន្លប់កាលពីរាត្រីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១១ក្នុងបរិវេណរោងចក្រតែម្តង ។
លោក លឹម ឆខាយ ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១១/០៧៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១១ (តែមិនមានបោះពុម្ពផ្សព្វផ្សាយក្នុងសៀវភៅរាជកិច្ចទេ) ។ ក្រៅពីមានងារជាឧកញ៉ា លោក លឹម ឆខាយ ក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០១៥៣០២ សមាជិកក្រុមការងារស្រាវជ្រាវជំនាញយោធាថ្នាក់អគ្គបញ្ជាការដ្ឋាន និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១១/៨៩៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ៕